បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថាអតីតប្រធានាធិបតី Donald Trump បានដាក់សម្ពាធលើអនុប្រធានាធិបតីរបស់លោកគឺលោក Mike Pence ឲ្យប្តូរចម្លើយពីការបរាជ័យបោះឆ្នោតឆ្នាំ 2020 របស់លោកបើទោះបីជាលោក ត្រូវបានគេប្រាប់ម្តងហើយម្តងទៀត ថាវាខុសច្បាប់ ក្នុងការធ្វើដូច្នេះក៏ដោយ នេះបើយោងតាមការឲ្យដឹងពីជំនួយការរបស់លោក Pence ដែលបានប្រាប់គណៈកម្មាធិការសភា ដែលកំពុងស៊ើបអង្កេតលើសំនុំរឿងកាលពីថ្ងៃទី 6 ខែមករា ឆ្នាំ 2021 ជុំវិញករណីវាយប្រហារលើវិមានកាពីតូលរបស់សហរដ្ឋអាម៉េរិក៕
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា