ក្រុម​អ្នកវិភាគ​នៅ​អា​មេ​រិ​ក បញ្ជាក់​ថា​កូរ៉េ​ខាងជើង​កំពុង​តែ​ពង្រីក​ការងារ​ជួសជុល ការដ្ឋាន​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើង​វិញ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន CNA បានអោយ​ដឹង​ថា​ក្រុម​អ្នកវិភាគ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កូរ៉េ​ខាងជើង​ហាក់ដូចជា​កំពុង​ពង្រីក​ការងារ​ជួសជុល ការដ្ឋាន​សាកល្បង​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើង​វិញ ដែល​ត​ភ្ជាប់​ផ្លូវ​រូង​ក្រោម​ដី​ពី​ទីនោះ ខណៈ​មន្ត្រី​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​ថា ការ សាកល្បង​នុយក្លេអ៊ែរ​ថ្មី​របស់​កូរ៉េ​ខាងជើង អាច​នឹង​កើតឡើង​គ្រប់ពេល​៕

ប្រភព​៖ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា