បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT របស់រុស្ស៊ី នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានអោយដឹងថាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បាននិយាយកាលពីថ្ងៃពុធថា ការផ្តល់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនទៅអោយអ៊ុយក្រែន ដែលជាអាវុធធុនធ្ងន់ គឺបានបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលសកម្មភាពនេះ អាមេរិកមិនគិតពីសេចក្តីថ្លែងការណ៍របស់ខ្លួនអំពីការកាត់បន្ថយលទ្ធភាពប្រឈមមុខដាក់គ្នា។
អ្នកការទូតរូបនេះបានកំពុងលើកឡើងនៅព័ត៌មានដែលថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្គត់ផ្គង់គ្រាប់រ៉ុក្កែត HIMARS ជាច្រើនដល់អ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោនបានទទូចថាប្រព័ន្ធសព្វាវុធនេះ នឹងមិនអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែនវាយប្រហារលើប្រទេសរុស្ស៊ីឡើយ៕