ប្រទេស​ស្វី​ស ហាមឃាត់​ប្រទេស​ក្នុង​អង្គការ NATO បញ្ជូន​អាវុធ​ទៅ​អ៊ុយ​ក្រែ​ន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានអោយដឹងថាទូរទស្សន៍ SRF បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលស្វីសបានធ្វើការបដិសេធលើសំណើរបស់ប្រទេសដាណឺម៉ាកក្នុងការផ្គត់ផ្គង់រថពាសដែកដែលផលិតដោយប្រទេសស្វីសទៅអោយអ៊ុយក្រែន ដោយលើកឡើងពីគោលនយោបាយអព្យាក្រឹតភាពរបស់ខ្លួន។

ទីក្រុង Copenhagen គ្រោងនឹងបរិច្ចាគរថពាសដែក Piranha III ដល់អ៊ុយក្រែន សម្រាប់ប្រើប្រាស់ក្នុងជម្លោះជាមួយរុស្ស៊ី។ យ៉ាង​ណា​ក៏ដោយ លេខាធិការដ្ឋាន​កិច្ចការ​សេដ្ឋកិច្ច​របស់​ប្រទេសស្វ៊ីស​បានធ្វើការ​ច្រានចោលចំពោះ​សំណើ​រ​បញ្ជូន​រថពាសដែក ២០ គ្រឿង​ទៅកាន់​ទីក្រុង​គៀវ។

កន្លងមក ប្រទេសដាណឺម៉ាកបានប្តេជ្ញាខ្លួនឯងថានឹងមិននាំចេញអាវុធដែលផលិតដោយស្វីសទៅប្រទេសផ្សេងទៀតដោយគ្មានការយល់ព្រមពី Bern ៕