បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានអោយដឹងទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌាបានទទួលការបញ្ចុះតម្លៃប្រេងពីរុស្ស៊ីចំនួន ៣៤លានបារ៉ែលចាប់តាំងពីខែកុម្ភៈ ដែលនេះច្រើនជាង ១០ ដងនៃតម្លៃនៃការនាំចូលសរុបពីប្រទេសនេះពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រេងឆៅរុស្ស៊ីជាង ២៤ លានបារ៉ែលត្រូវបានផ្គត់ផ្គង់ក្នុងខែនេះ កើនឡើងពី ៧.២លានបារ៉ែលក្នុងខែមេសា និងពីប្រហែល ៣លានបារ៉ែលក្នុងខែមីនា។ ទិន្នន័យបង្ហាញថា ប្រទេសអាស៊ីខាងត្បូងគ្រោងនឹងទទួលបានប្រហែល ២៨លានបារ៉ែលក្នុងខែមិថុនា។
កាលពីឆ្នាំមុន ការនាំចេញប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាមានជាមធ្យមត្រឹមតែ ៩៦០,០០០ បារ៉ែលក្នុងមួយខែ ប្រហែល ២៥ដងតិចជាងចំនួនសរុបក្នុងខែនេះ៕