បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថា អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារថាការផ្ទុះឡើងនូវករណីជំងឺអុតស្វា នៅក្រៅទ្វីបអាហ្វ្រិកអាចនឹងត្រូវបានគេទប់ស្កាត់ទាន់ពេលវេលា ដោយសាររដ្ឋាភិបាលជាច្រើនបាននិយាយថា ពួកគេនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារក្នុងកម្រិតមានដែនកំណត់មួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវការឆ្លងមេរោគប្រភេទនេះ៕
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា