ថៃ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារតែមានហាងលក់ធូរ៉េនមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវ 3079 ទល់មុខភូមិ The Crystal ភូមិ 7 ឃុំ ថាទុំ ស្រុក Si Maha Phot ខេត្ត Prachin Buri ព្រោះតែអ្នកលក់ពាក់អាវទ្រនាប់លក់ធូរ៉េន។
តាមប្រភពដដែរបានអោយដឹងថាអ្នកលក់ដែលជាស្រីស្អាតនោះមានឈ្មោះ Nong Meow បានឈរលក់ និងខ្ចប់ធូរ៉េន ដោយស្លៀកពាក់យ៉ាងស៊ិចស៊ី។ ក្នុងនោះស្រីស្អាតម្ចាស់ហាងខាងលើ បានបញ្ជាក់ថា ខ្លួនលក់ធូរ៉េន តែក្នុងតម្លៃ ២០០បាតក្នុង១គីឡូក្រាម។ ខណៈការស្លៀកពាក់បែបនេះ ដោយសារតែជាចំណងចំណូលចិត្តរបស់ខ្លួន ហើយការស្លៀកពាក់នេះ បានធ្វើអោយគាត់លក់ធូរ៉េន កើនទ្វេរដង៕
ប្រភព៖ khaosod