បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័តមាន RT នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានអោយដឹងថាអ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានបញ្ជាក់ថា លោកប្រធានាធិបតី Joe Biden នឹងចុះហត្ថលេខាលើច្បាប់ស្តីពីការខ្ចី ឫជួលឆ្នាំ២០២២ នៅថ្ងៃចន្ទ។ ច្បាប់នេះនឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ទីក្រុងវ៉ាស៊ីនតោនក្នុងការបញ្ជូនអាវុធជាច្រើនប្រភេទទៅកាន់អ៊ុយក្រែន។
ការអនុញ្ញាតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែឧសភា ឬ “ទិវាជ័យជំនះ” នៅពេលដែលការបរាជ័យរបស់ណាស៊ីអាល្លឺម៉ង់ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅក្នុងប្រទេសរុស្ស៊ី។
លោកស្រី Jen Psaki បាននិយាយកាលពីថ្ងៃសុក្រ ខណៈកំពុងជិះយន្តហោះ Air Force One ធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Cincinnati/Northern Kentucky ថា “លោកប្រធានាធិបតីនឹងចុះហត្ថលេខាលើច្បាប់ផ្តល់ប្រាក់កម្ចី ឫជួល សម្រាប់អ៊ុយក្រែនឆ្នាំ 2022″៕