បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថាកាលពីថ្ងៃពុធ សហភាពអឺរ៉ុប បានស្នើឲ្យដាក់ទណ្ឌកម្មដ៏តឹងតែងបំផុតប្រឆាំងនឹងរុស្ស៊ី រួមទាំងការហ៊ុំព័ទ្ធការនាំចេញប្រេងជាដំណាក់កាលរបស់រុស្ស៊ីផងដែរ ខណៈក្រុងម៉ូស្គូបានប្រកាសវាយលុកភាគខាងកើតអ៊ុយក្រែន និងនៅស្របពេលបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និតនឹងរុស្ស៊ី បានប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ៕
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា