បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថា ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងផ្តល់ជំនួយយោធាប្រមាណ 300 លានផោន ស្មើនឹង 375 លានដុល្លារបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែន រួមទាំង ឧបករណ៍អេឡិចត្រូនិកសម្រាប់ធ្វើសង្គ្រាម និងប្រព័ន្ធរ៉ាដាថ្មី ដែលលើសពីជំនួយមុនប្រហែល 200 លានផោន៕