បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថាប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ជនស៊ីវិលអ៊ុយក្រែនប្រហែល១០០នាក់ត្រូវបានជម្លៀសចេញពីរោងចក្រដែកថែប Azovstal នៅក្នុងក្រុង Mariupol ក្រោយពីអង្គការសហប្រជាជាតិអះអាងថា កំពុងមានប្រតិបត្តិការបើកច្រកសុវត្ថិភាពនៅទីនោះ៕
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា