ប្រធានាធិបតី​អា​មេ​រិ​ក​ ស្នើលុយ​បន្ថែម សម្រាប់​ជួយ​អ៊ុយ​ក្រែ​ន​ទប់ទល់​នឹង​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​ស្នើ​ឱ្យ​សភា​ផ្តល់​មូលនិធិ​បន្ថែមចំនួន ៣៣ ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន​ក្នុង​ជម្លោះ​ដែល​កំពុង​បន្ត​ជាមួយ​រុ​ស្ស៊ី​។ មួយ​ផ្នែក​ធំ​នៃ​កញ្ចប់​ថវិកា​ត្រូវ​បាន​កំណត់​សម្រាប់​ជំនួយ​ផ្នែក​យោធា និង​សន្តិសុខ​បន្ថែម ខណៈ​ដែល​នៅ​សល់​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច និង​មនុស្សធម៌​។​

​សេត​វិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​រដ្ឋបាល​កំពុង​ស្នើ​សុំ ២០.៤ ពាន់​លាន​ដុល្លារ​ជា​ជំនួយ​ផ្នែក​សន្តិសុខ និង​យោធា​បន្ថែម​សម្រាប់​អ៊ុយ​ក្រែ​ន និង​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់​អឺរ៉ុប​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធមិត្ត​ណា​តូ​របស់​យើង និង​ដៃគូ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​”៕