រុ​ស្ស៊ី​បញ្ជាក់​ចំនួន​កងទ័ព​អ៊ុយ​ក្រែ​ន ដែល​បាន​ពលី​ជីវិត ចាប់ពី​ខែកុម្ភៈ​មក

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ក្រសួងការពារជាតិ​នៅ​ទីក្រុង​មូ​ស្គូ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា អ៊ុយ​ក្រែ​ន​បាន​ទទួល​រង​នូវ “​ការ​បាត់បង់​” កងទ័ព​ប្រមាណ​ចំនួន ២៣៣៦៧ ចាប់តាំងពី​ប្រទេស​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​ការ​វាយលុក​យោធា​របស់​ខ្លួន​នៅ​ក្នុង​ខែកុម្ភៈ​។​

​តួលេខ​អ្នក​ស្លាប់​ត្រូវ​បាន​លាតត្រដាង​ដោយ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ឧត្តមសេនីយឯក Igor Konashenkov ដែល​បាន​និយាយ​ថា នៅ​ទីក្រុង Mariupol តែ​មួយ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​បាត់បង់​យុទ្ធ​ជន​ជាង ៤០០០ នាក់ រួម​ទាំង “​ទាហាន​ស៊ីឈ្នួល​បរទេស​” និង “​ណា​ស៊ី​” ដែល​ទាក់ទង​នឹង​កងវរសេនាធំ Azov និង Aidar ដ៏​ល្បីល្បាញ​។