អា​មេ​រិ​ក​ហាមឃាត់​ការ​លក់​កាំភ្លើង ដែល​ផលិត​នៅផ្ទះ​ដោយ​ខ្លួនឯង

0

បរទេស​៖ នេះ​បើ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​ប្រកាស​ហាមប្រាម​ការ​ផលិត និង​លក់ “Ghost Gun” ដែល​ជា​អាវុធ​ផលិត​ដោយ​ខ្លួនឯង​នៅផ្ទះ មិន​មាន​លេខ​សៀ​រៀល​ធ្វើ​ឱ្យ​អាជ្ញាធរ​ពិបាក​ក្នុង​ការ​តាមដាន​នៅ​ពេល​ករណី​ឧក្រិដ្ឋកម្ម​ណាមួយ​កើតឡើង​។ លោក​ប្រធានាធិបតី​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ច្បាប់​ថ្មី​កាលពី​ថ្ងៃ​ចន្ទ ដោយ​ចាត់​ទុក​វា​ជា​ការ​ខុសច្បាប់​សម្រាប់​អាជីវកម្ម​ផលិត​អាវុធ​ដោយ​គ្មាន​លេខ​សៀ​រៀល​នេះ​។​

​ជា​ពិសេស ច្បាប់​នេះ​បាន​កំណត់​នូវ​អ្វី​ដែល​គេ​ហៅ​ថា​កញ្ចប់ “​ទិញ​ឧបករណ៍​បាញ់កាំភ្លើង​” ដែល​អាច​ធ្វើការ​ទិញ​ដោយ​ខ្លួនឯង ដែល​ការ​ទិញ​មិន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ផ្ទៃ​ខាងក្រោយ និង​គ្រឿង​ខាងក្នុង​នោះ​ទេ​។ ដោយឡែក “​អាវុធ​” នៅ​ក្រោម​ច្បាប់​គ្រប់គ្រង​កាំភ្លើង មាន​ន័យ​ថា​អ្នក​ផលិត និង​អ្នកលក់​អាវុធ​ទាំងនោះ ត្រូវការ​អាជ្ញាប័ណ្ណ ហើយ​ត្រូវ​តែ​ធ្វើការ​ត្រួតពិនិត្យ​ផ្ទៃ​ខាងក្រោយ​មុន​ពេលធ្វើការ​លក់​។ ច្បាប់​ថ្មី​មួយទៀត​តម្រូវ​ឱ្យ​អ្នកលក់​រក្សា​កំណត់​ត្រា​របស់​អ្នកទិញ ដរាបណា​ពួក​គេ​ស្ថិត​ក្នុង​អាជីវកម្ម​៕