បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន កំពុងបំពេញនៅសព្វាវុធ សម្រាប់បញ្ជីអាវុធដែលត្រូវបញ្ជូនទៅអ៊ុយក្រែន ដោយធានាថា ក្រុងគៀវ មានអ្វីៗទាំងអស់ដែលខ្លួនត្រូវការ ដើម្បីទប់ទល់នឹងរុស្ស៊ី និងគាំទ្រដល់គោលដៅរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើឱ្យទីក្រុងម៉ូស្គូ ចុះខ្សោយ និងស្ងិតនៅក្នុងភាពឯកោ។
លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងបទសម្ភាសន៍របស់ NBC News ថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើទៅបាន ដោយធ្វើការគ្រប់ពេលវេលា ដើម្បីដឹកនៅអាវុធរបស់ខ្លួន និងអាវុធពីប្រទេសផ្សេងៗ ដើម្បីបំពេញនៅអ្វីដែលអ៊ុយក្រែនត្រូវការ”៕