អា​មេ​រិ​ក​ប្រកាស​ផ្តល់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-300 ដល់​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​មួយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា សហរដ្ឋអាមេរិក​បាន​សន្យា​ថា​នឹង​ជំនួស​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-300 ទៅ​ស្លូ​វ៉ា​គី បន្ទាប់​ពី​ប្រទេស​នេះ​បាន​បញ្ជូន​ប្រព័ន្ធ Patriot ផ្ទាល់ខ្លួន​មួយ ទៅ​កាន់​អ៊ុយ​ក្រែ​ន​។ លោក Bratislava ធ្លាប់​បាន​បង្ហើប​ថា ខ្លួន​បាន “​បរិច្ចាគ​” ប្រព័ន្ធ S-300 តែ​មួយ​គត់​របស់​ខ្លួន​ដល់ Kiev កាលពី​ថ្ងៃ​សុក្រ​។​

​លោក Joe Biden បាន​ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដោយ​សន្យា​ថា “​ខ្ញុំ​ចង់​អរគុណ​រដ្ឋាភិបាល​ស្លូ​វ៉ា​គី​ដែល​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស S-300 ដល់​អ៊ុយ​ក្រែ​ន ជា​អ្វីមួយ​ដែល [​អ៊ុយ​ក្រែ​ន​] ប្រធានាធិបតី Volodymyr Zelensky បាន​លើក​ឡើង​ដោយ​ផ្ទាល់​ជាមួយ​ខ្ញុំ​នៅ​ក្នុង​ការ​សន្ទនា​របស់​យើង​”​។ Biden បាន​ប្រកាស​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដោយ​សន្យា​ថា​នឹង​មាន​ប្រព័ន្ធ​ជំនួស​៕