បរទេស៖ នគរបាលបាននិយាយថា កាលពីព្រឹកថ្ងៃអង្គារ មានមនុស្សចំនួន ០5នាក់ បានស្លាប់ និងចំនួនជាង ១០នាក់ ផ្សេងទៀតបានរងរបួស នៅគ្រោះថ្នាក់ដែលរថយន្តភីកអាប់មួយបានបុករថភ្លើង ហើយបានធ្វើទូរថភ្លើងធ្លាក់ពីលើផ្លូវនៅភាគខាងត្បូងប្រទេសហុងគ្រី។
ឧបទ្ទវហេតុនេះបានកើតឡើងនៅច្រកឆ្លងកាត់ក្នុងទីក្រុង Mindszent ក្បែរព្រំដែនហុងគ្រី និងSerbia។
អ្នកនាំពាក្យនគរបាលបានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សចំនួន ០៥នាក់ នៅក្នុងរថយន្តនោះបានស្លាប់ ហើយមានរបួសទាំងអ្នកនៅក្នុងរថយន្ត និងនៅលើរថភ្លើង។
លោកស្រីបានបន្ថែមថា រថយន្តនោះត្រូវបានចុះបញ្ជីក្នុងប្រទេសហុងគ្រី ហើយកំពុងដឹកកម្មករក្នុងស្រុក។
គេហទំព័រព័ត៌មានក្នុងស្រុក delmagyar.hu បានបង្ហាញរូបថត ដោយមានទូរថភ្លើងដែលក្រឡាប់នោះ និងឧទ្ធម្ភាគចក្រសង្គ្រោះ និងរថយន្តសង្គ្រោះបន្ទាន់ជាច្រើននៅកន្លែងកើតហេតុផងដែរ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ