បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា យន្តហោះដឹកទំនិញ Boeing 757-200 របស់ក្រុមហ៊ុនដឹកជញ្ជូនយក្ស DHL បានរអិលធ្លាក់ចេញពីផ្លូវរត់ បណ្តាលអោយបំបែកជាពីរកំណាត់អំឡុងពេលចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Juan Santamaria ក្នុងរដ្ឋធានី San Jose របស់ប្រទេស Costa Rica កាលពីថ្ងៃព្រហស្បតិ៍ ។ ឧប្បត្តិហេតុនេះត្រូវបានថតវីដេអូជាប់។
យោងតាមលោក Hector Chaves ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ បានឱ្យដឹងថា អ្នកបើកយន្តហោះ និងមន្ត្រីទីមួយបានជម្លៀសទៅកាន់ទីសុវត្ថិភាព ដោយទទួលរងរបួសតិចតួចប៉ុណ្ណោះ។
A much clearer version of the crash landing has emerged!
Source: Unknown#DHL #AvGeek pic.twitter.com/FCYbgFaW0H
— AviationSource (@AvSourceNews) April 7, 2022