អា​មេ​រិ​ក​បន្ថែម​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​រុករក​រ៉ែ Alrosa របស់​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​ក្រុង​មូ​ស្គូ ដែល​លើក​នេះ​ផ្តោត​លើ​សហគ្រាស​រដ្ឋ រួម​ទាំង​ក្រុមហ៊ុន​រុករក​រ៉ែ​ធំ​បំផុត​មួយ​របស់​ពិភពលោក និង​ក្រុមហ៊ុន​ផលិត​កប៉ាល់​កំពូល​របស់​រុ​ស្ស៊ី​។​

​ក្រសួង​រតនាគារ និង​ក្រសួងការបរទេស​បាន​បង្ហាញ​ការ​ពិន័យ​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​និយាយ​ថា​ពួក​គេ​នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​រុករក​រ៉ែ Alrosa របស់​រុ​ស្ស៊ី និង​សាជីវកម្ម United Shipbuilding ។​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​រតនាគារ​លោក Brian Nelson បាន​និយាយ​ថា “​ទណ្ឌកម្ម​ទាំងនេះ​នឹង​បន្ត​ដាក់​សម្ពាធ​ដល់​អង្គភាព​សំខាន់​ៗ​ដែល​ផ្តល់​លទ្ធភាព និង​ផ្តល់​មូលនិធិ​ដល់​សង្គ្រាម​ដល់​រុ​ស្ស៊ី​” ដោយ​បាន​ប្តេជ្ញា​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី “​រឹត​បន្តឹង​ការ​ចូល​ប្រើប្រាស់​ទ្រព្យសម្បត្តិ​របស់​វិមាន​ក្រឹម​ឡាំង​”៕