បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ធ្យូងថ្ម និងប្រេងរបស់រុស្ស៊ីដែលចំណាយជាប្រាក់យន់ នឹងចាប់ផ្តើមដឹកជញ្ចូនចូលប្រទេសចិនហើយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយដែលដកស្រង់ពីក្រុមហ៊ុនប្រឹក្សាយោបល់របស់ចិន Fenwei Energy Information Service បានអោយដឹងថាក្រុមហ៊ុនចិនជាច្រើនបានប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកដើម្បីទិញធ្យូងថ្មរបស់រុស្ស៊ីក្នុងខែមីនា ហើយទំនិញជើងដំបូងនឹងមកដល់ក្នុងខែនេះ។
ទាំងនេះនឹងក្លាយជាការដឹកជញ្ជូនទំនិញដំបូងគេបង្អស់ដែលប្រើប្រាស់ប្រាក់យន់សម្រាប់ទូទាត់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអឺរ៉ុបបានវាយប្រហារទីក្រុងមូស្គូជាមួយនឹងទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក ដោយកាត់ធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។
ពាណិជ្ជករបាននិយាយថា អ្នកលក់ប្រេងឆៅរបស់រុស្ស៊ីក៏បានផ្តល់ឱ្យអ្នកទិញចិននូវការទូទាត់ជាប្រាក់យន់ផងដែរ៕