អា​មេ​រិ​ក​បញ្ជូន​សំភារៈ​ការពារ​អាវុធ​ជីវសាស្ត្រ (​អាវុធ​គីមី​) អោយ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Jen Psaki បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​កំពុង​ត្រៀមលក្ខណៈ​សម្រាប់​លទ្ធភាព​ដែល​រុ​ស្ស៊ី​អាច​ប្រើប្រាស់​អាវុធ​គីមី ឬ​ជីវសាស្ត្រ​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន​។ ក្នុង​នោះ​សហរដ្ឋអាមេរិក​បាន​ផ្តល់​ឧបករណ៍ និង​ការ​ផ្គត់ផ្គង់​ដែល​អាច​ប្រើ​ដើម្បី​សង្គ្រោះ​ជីវិត​បន្ទាប់​ពី​ការ​វាយប្រហារ​បែប​នេះ​។​

​នក​នាំពាក្យ​សេត​វិមាន​លោកស្រី Jen Psaki បាន​បញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ឧបករណ៍​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រុង​គៀវ​នោះ​ទេ​។ លោកស្រី​បាន​បន្ថែម​ថា ការ​ផ្តល់​ឧបករណ៍​ដល់​អ៊ុយ​ក្រែ​ន​គឺ​សម្រាប់​ត្រៀមខ្លួន​ប្រសិនបើ​មានការ​វាយប្រហារ​ដោយ​គីមី ឬ​ជីវសាស្ត្រ​ឡើយ​។​

​សេចក្តីថ្លែងការណ៍​នេះ​កើតឡើង​ប៉ុន្មាន​ស​ប្តា​ហ៍​បន្ទាប់​ពី​លោកស្រី Jen Psaki បាន​ស្នើ​ថា​ទីក្រុង​មូ​ស្គូ​អាច​នឹង​មាន​គម្រោង​ដាក់​ពង្រាយ​អាវុធ​គីមី ឬ​ជីវសាស្ត្រ​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន​។ ដំបូង​ឡើយ លោកស្រី​បាន​ធ្វើការ​អះអាង​នោះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ឯកសារ​ដែល​ចុះ​ផ្សាយ​ដោយ​រុ​ស្ស៊ី ដែល​បាន​ចោទប្រកាន់​ថា​មន្ទីរពិសោធន៍​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​នៅ​អ៊ុយ​ក្រែ​ន​កំពុង​បង្កើត​អាវុធ​ជីវសាស្ត្រ​៕