ប្រទេស​មួយ​នេះ​ប្រកាស​អាសន្ន ពី​ការ​ខ្វះខាត​ឧស្ម័ន និង​ប្រេង ព្រោះតែ​ការ​ទូទាត់​ជា​ប្រាក់ “​រូប​”

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា រដ្ឋាភិបាល​អូ​ទ្រី​សបាន​ប្រកាស​អាសន្ន​ដំណាក់កាល​ទី​មួយ​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ភ្លាម​ៗ​បន្ទាប់​ពី​អា​ល្លឺ​ម៉​ង់​បាន​ធ្វើ​ដូច​គ្នា​នេះ​កាលពី​ថ្ងៃ​ពុធ​។ ក្រុង​វី​យែ​ន​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ពី​ការ​ខ្វះខាត​ឧស្ម័ន និង​ប្រេង ប្រសិនបើ​រុ​ស្ស៊ី​ទទូច​អោយ​ទូទាត់​ជា​ប្រាក់ “​រូប​” ដោយ​មិនមែន​ជា​ប្រាក់​ដុល្លារ ឬ​អឺ​រ៉ូ​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​។​

​ការ​ដាស់តឿន​ដំណាក់កាល​ទី​១ នេះ មាន​ន័យ​ថា “​ការ​ចង្អុលបង្ហាញ​ជាក់ស្តែង និង​គួរ​ឱ្យ​ទុកចិត្ត​ដែល​ការ​ផ្គត់ផ្គង់​ឧស្ម័ន​អាច​នឹង​ធ្លាក់​ចុះ​”​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ប្រទេស​នៅ​សល់​ឃ្លាំង​ស្តុក​ប្រេង​បម្រុង​ប្រមាណ ១៣% ដែល​ជា​មធ្យម​សម្រាប់​ប្រើ​នៅ​រដូវ​កាល​៕