បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា នាយករដ្ឋមន្ត្រីបែលហ្ស៊ិក Alexander De Croo បានប្រកាសកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុបមិនទាន់បានពិភាក្សាអំពីការហាមឃាត់ដែលអាចកើតមានលើវិស័យពេជ្ររបស់រុស្ស៊ីនៅឡើយទេ។ លោក De Croo បានសង្កត់ធ្ងន់ថា ទណ្ឌកម្មរបស់លោកខាងលិច “ត្រូវតែមានផលប៉ះពាល់ធំជាងលើភាគីរុស្ស៊ីជាងយើង”។
នាយករដ្ឋមន្ត្រីបែលហ្ស៊ិក Alexander De Croo បានបន្ថែមថា “ខ្ញុំមិនទាន់ឃើញសំណើហាមឃាត់ពេជ្រនៅលើតុចរចាទេ។ ខ្ញុំចង់បញ្ជាក់៖ បែលហ្ស៊ិកនឹងមិនរារាំងការសម្រេចចិត្តនេះទេ ប៉ុន្តែអ្នកត្រូវប្រាកដថាវានឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ី មិនមែនប្រទេសសហភាពអឺរ៉ុបទេ។ វានឹងគ្មានចំណុចអ្វីកើតឡើងទេ ប្រសិនបើលំហូរនៃពេជ្រគ្រាន់តែទៅទីក្រុងឌូបៃ ដំណោះស្រាយអន្តរជាតិសមស្របគឺត្រូវការជាចាំបាច់»។
គួរបញ្ជាក់ថាបែលហ្ស៊ិកគឺជាអ្នកនាំចូលពេជ្ររុស្ស៊ីដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មគ្រឿងអលង្ការ។ មុននេះ ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបមួយចំនួនបានរាយការណ៍ថាប្រទេសនេះបានរារាំងការពិភាក្សាទណ្ឌកម្មរបស់ EU លើការនាំចូលពេជ្ររុស្ស៊ី៕