មេដឹកនាំ​ទាំង ២​អាច​ជួប​ចរចា​បាន អាស្រ័យ​ទៅ​លើ​​ឯកសារ​ប្រភេទ​ណា ដែល​ទាមទារ​អោយ​ពួក​គាត់​ចុះហត្ថលេខា

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា មន្ត្រីវិមានក្រឹមឡាំងបានបញ្ជាក់កាលពីថ្ងៃសុក្រថា ជំនួបដោយផ្ទាល់រវាងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងសមភាគីអ៊ុយក្រែនរបស់គាត់គឺលោក Volodymyr Zelensky អាចកើតមានអាស្រ័យលើ “គំរូ” នៃឯកសារដែលពួកគេត្រូវចុះហត្ថលេខា។

នេះបើយោងតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ក្នុងនោះលោក Dmitry Peskov  អ្នកនាំពាក្យវិមានក្រឹមឡាំង បានឆ្លើយតបនឹងសំណួររបស់អ្នកកាសែតថាតើឯកសារដោះស្រាយជម្លោះនៅអ៊ុយក្រែនតម្រូវឱ្យប្រធានាធិបតីទាំងពីរចុះហត្ថលេខាដោយផ្ទាល់ឬអត់នោះថាវា “អាស្រ័យលើទម្រង់នៃឯកសារដែលមិនទាន់ត្រូវបានព្រមព្រៀងគ្នា”៕