ប្រព័ន្ធ​ទូរ​ទាត់​ប្រាក់​តាម​ទូរស័ព្ទ​មួយ​នេះ នៅ​តែ​បន្តដំណើរ​ការ​របស់​ខ្លួន​នៅ​រុ​ស្ស៊ី​ជា​ធម្មតា

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ក្រុមហ៊ុន Samsung បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​របស់​ខ្លួន Samsung Pay នឹង​បន្ត​ផ្តល់​សេវាកម្ម​ដល់​អ្នក​ប្រើប្រាស់​ជនជាតិ​រុ​ស្ស៊ី ទោះបីជា​ប្រតិបត្តិការ​មួយ​ចំនួន​ប្រហែលជា​មិន​មាននៅ​ពេល​នេះ​ក៏​ដោយ​។

យោង​តាម​បណ្តាញ​សង្គម Telegram ផ្លូវការ​របស់​ក្រុមហ៊ុន បាន​បញ្ជាក់​ថា​អ្នក​ប្រើប្រាស់​ប្រហែលជា​មិន​អាច​ធ្វើការ​ទូទាត់ និង​ផ្ទេរ​ប្រាក់​ដោយ​ប្រើ​កាត Mastercard និង Visa ដែល​ចេញ​ដោយ​ធនាគារ​រុ​ស្ស៊ី​បាន​ទេ​។ ចំពោះ​សំបុត្រ​ធ្វើ​ដំណើរ​ដែល​បាន​ចេញ និង​បញ្ចូល​ទៅ​ក្នុង Samsung Pay នឹង​បន្ត​ដំណើរការ​ធម្មតា​៕