បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Felix Plasencia បានបញ្ជាក់ថារុងការ៉ាកាស់បានត្រៀមខ្លួន ក្នុងការលក់ប្រេងឱ្យសហរដ្ឋអាមេរិក ស្របពេលដែរនៅតែបន្តរក្សាចំនងមិត្តភាពជាមួយនឹងរុស្ស៊ីដដែរ។
លោក Felix Plasencia បានបញ្ជាក់ថា វានឹងមិនមែនជាទំនាក់ទំនងចម្លែកអ្វីនោះទេ ជាមួយសហរដ្ឋអាមេរិក ហើយទីក្រុងការ៉ាកាស់នឹងធ្វើការងាររួមគ្នាពាក់ព័ន្ធនឹងប្រេង ពីព្រោះថាវ៉េណេស៊ុយអេឡាបានរកស៊ីប្រេងជាមួយអាមេរិក តាំងតែពីយូរណាស់មកហើយ៕