បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា NATO នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ក្នុងប្រទេសន័រវែស នៅដើមសប្តាហ៍ក្រោយ។
សមយុទ្ធយោធា ត្រូវបានគេស្គាល់ឈ្មោះថា Cold Response 2022 ដែលមានទាហានប្រមាណ៣០,០០០នាក់, យន្តហោះ២០០គ្រឿង និងនាវា៥០គ្រឿង មកពី ២៧ប្រទេស ក្នុងអង្គការ NATO។ សមយុទ្ធមួយនេះនឹងត្រូវធ្វើឡើងតែចំងាយត្រឹមតែប៉ុន្មានរយគីឡូម៉ែត្រប៉ុណ្ណោះ ពីព្រំប្រទល់ប្រទេសរុស្ស៉ី៕