បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាធនាគារ Deutsche Bank បាននិយាយថា ខ្លួននឹងបញ្ឈប់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។
ខាងធនាគារ Deutsche Bank បាននិយាយកាលពីថ្ងៃសុក្រថា “យើងកំពុងស្ថិតក្នុងដំណើរការកាត់បន្ថយអាជីវកម្មដែលនៅសល់របស់យើងនៅក្នុងប្រទេសរុស្ស៊ី ខណៈពេលដែលយើងជួយអតិថិជនពហុជាតិមិនមែនរុស្ស៊ីរបស់យើងក្នុងការកាត់បន្ថយប្រតិបត្តិការរបស់ពួកគេ។ វានឹងមិនមានអាជីវកម្មថ្មីនៅក្នុងប្រទេសរុស្ស៊ីទេ”៕