រក​ឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩ បំប្លែង​ថ្មី ប្រភេទ “​ដែល​តា​ក្រុង​” នៅ​បារាំង​, ហូ​ឡង់ និង​ដា​ណឺ​ម៉ាក

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Sky News នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​កូ​វី​ដ​១៩ ប្រភេទ​ថ្មី ដែល​ត្រូវ​បាន​គេ​អោយឈ្មោះ​ថា “​ដែល​តា​ក្រុង​” ជា​កូនកាត់​រវាង​កូ​វី​ដ​១៩ “​ដែល​តា​” និង “​អូ​មី​ក្រុង​”​។ ការ​ព្រួយបារម្ភ​ត្រូវ​បាន​លើក​ឡើង​នៅ​ដើមឆ្នាំ​នេះ​បន្ទាប់​ពី​ការ​ស៊ើបអង្កេត​ដោយ​មន្ទីរពិសោធន៍​នៅ​ប្រទេស Cyprus ។

ឥឡូវនេះ ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​មេរោគ​មក​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ទី​ក្រុងប៉ារីស​បាន​តម្រៀប​ហ្សែ​ន​នៃ​ប្រភេទ “Deltacron”​។

មាន​ករណី​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​បារាំង កាលពីដើម​ខែមករា ហើយ​នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២២​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកា​សថាបាន​រក​ឃើញ​កូ​វី​ដ​១៩ ដែល​តា​ក្រុង នេះ នៅ​ក្នុង​ប្រទេស​ហូ​ឡង់ នឹងដាណឺម៉ាក​។

ក្នុង​នោះ​ក៏​មានការ​រក​ឃើញ ២​ករណី​ផង​ដែរ នៅ​សហរដ្ឋអាមេរិក ជាមួយនឹង​ការ​សង្ស័យ​ផ្សេង​ទៀត​នៃ​ការ​ឆ្លង​រាលដាល​។

ហើយ​កាលពី​ខែ​មុន ទីភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស (UKHSA) បាន​បង្ហាញ​ករណី​មួយ​នៃ Delta & Omicron ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​មនុស្ស​ម្នាក់​ដែល​បាន​ឆ្លង​មេរោគ​ទាំង​ពីរ​ប្រភេទ​នេះ​៕

ប្រភព៖ Sky News