Nestle សម្រេច​ផ្អាក​ការ​វិនិយោគ​ដើមទុន​ក្នុង​ប្រទេស​រុ​ស្ស៊ី ប៉ុន្តែ​នៅ​បន្ត​ផ្គត់ផ្គង់​អាហារ​ដែល​មាន​សុវត្ថិភាព​ជូន​ប្រជាជន​ដ​ដែរ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ក្រុមហ៊ុន Nestle បាន​សម្រេចចិត្ត​ផ្អាក​ការ​វិនិយោគ​ដើមទុន​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ការ​លក់​អាហារ “​សំខាន់​” នឹង​បន្ត​។ ក្រុមហ៊ុន​បាន​សង្កត់ធ្ងន់​ថា​ខ្លួន​ដែល​មាន​ទំនួល​ខុស​ត្រូវ​លើ​ប្រជាជន​រុ​ស្សី និង​បុគ្គលិក​ចំនួន ៧០០០ នាក់​ថា “​យើង​នឹង​បន្ត​ធានា​នូវ​ការ​ផ្គត់ផ្គង់​ដែល​អាច​ទុកចិត្ត​បាន​នៃ​ផលិតផល​អាហារ​ដែល​មាន​សុវត្ថិភាព និង​ចាំបាច់​ដល់​ប្រជាជន​ក្នុង​តំបន់​ក្នុង​ប្រទេស​”៕