Amazon សម្រេច​ផ្អាក​ការ​ដឹក​ជញ្ជូន​ផលិតផល​លក់រាយ​ទៅ​កាន់​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង ក្រុមហ៊ុន​លក់​អីវ៉ាន់ Online ដ៏​ធំ គឺ Amazon បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា​ខ្លួន​បាន​បញ្ឈប់​ការ​ដឹក​ជញ្ជូន​ផលិតផល​លក់រាយ​ទៅ​កាន់​អតិថិជន​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី និង​បេឡា​រុស្ស​។

ក្រុមហ៊ុន​បន្ថែម​ថា នឹង​មិន​ទទួលយក​អតិថិជន​រុ​ស្ស៊ី ឬ​បេឡា​រុស្ស​ថ្មី​សម្រាប់​សេវា​របស់​ខ្លួន​ទៀត​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​នឹង​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​មក​ពី​ប្រទេស​ទាំងនោះ​ក្លាយជា​អ្នកលក់​បន្ត​នោះ​ដែរ​៕