បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT បានអោយដឹងថា នាយករដ្ឋមន្ត្រីស៊ុយអែត Magdalena Andersson បាននិយាយថា ការស្នើសុំឱ្យទីក្រុង Stockholm ចូលរួមជាមួយសម្ព័ន្ធភាពយោធានាពេលនេះ អាចធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសន្តិសុខរបស់ទ្វីប។
លោក Andersson បានប្រាប់អ្នកយកព័ត៌មានថា “ប្រសិនបើស៊ុយអែតត្រូវជ្រើសរើសបញ្ជូនពាក្យសុំចូលរួមជាមួយអង្គការណាតូក្នុងស្ថានភាពបច្ចុប្បន្ន វានឹងធ្វើឱ្យតំបន់នេះនៃអឺរ៉ុបមានអស្ថិរភាព និងបង្កើនភាពតានតឹង”៕