នាយក​រដ្ឋមន្ត្រី​ហុង​គ្រី ប្រកាស​មិន​អោយ​ដឹង​អាវុធ​ទៅ​អ៊ុយ​ក្រែ​ន ព្រោះ​មូលហេតុ​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​៧ ខែមីនា ឆ្នាំ​២០២២​កន្លង​មក បានអោយ​ដឹង​ថា​នាយក​រដ្ឋមន្ត្រី​ហុង​គ្រី លោក Viktor Orban បាន​ចុះហត្ថលេខា​លើ​ប្រកាស​ពី​ការ​ហាមឃាត់​ការ​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន ដោយសារ​តែ​តម្រូវការ​ដើម្បី​ការពារ​សន្តិសុខ​របស់​ប្រទេស​ខ្លួន​។

នៅ​ក្នុង​វី​ដេ​អូ​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​នៅ​លើ​បណ្តាញ​សង្គម Facebook លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​ថា​ប្រកាស​នេះ​ត្រូវ​បាន​ចេញផ្សាយ​បន្ទាប់​ពី​ការ​វាយតម្លៃ​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ គាត់​បាន​និយាយ​បន្ថែម​ទៀត​ថា គាត់​បាន​បាន​សម្រេចចិត្ត​ហាមឃាត់​ការ​ផ្គត់ផ្គង់​អាវុធ នៅ​ពេល​ដែល​សកម្មភាព​យោធា​កាន់តែ​ខិត​ទៅ​ជិត​ព្រំដែន​ហុង​គ្រី​។

លោក​បន្ត​ថា “​ការ​បញ្ជា​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​អាវុធ​មិន​អាច​ដឹក​ជញ្ជូន​ពី​ទឹកដី​ហុង​គ្រី​ទៅ​ទឹកដី​អ៊ុយ​ក្រែ​ន​បាន​ទេ​”៕