ចិន ធ្វើការ​ព្រមាន​ជា​ថ្មី​ចំពោះ​កោះ​តៃវ៉ាន់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​នាយក​រដ្ឋមន្ត្រី​ចិន បាន​ព្រមាន​ចំពោះ​បំណង​ចង់​បំបែក​ខ្លួន និង​ការ​ជ្រៀតជ្រែក​ពី​បរទេស​ចំពោះ​រឿង​កោះ​តៃវ៉ាន់ ដែល​ទីក្រុង​ប៉េ​កាំ​ង​ចាត់​ទុក​ថា​ស្ថិត​នៅ​ក្រោម​អធិបតេយ្យភាព​របស់​ខ្លួន​។

លោក Li Keqiang បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​សភា​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​សៅរ៍​ថា ប្រទេស​ចិន​ចង់​បង្កើន​នៅ​ទំនាក់ទំនង​ប្រកបដោយ​សន្តិភាព និង​ចង់​ធ្វើការ​បង្រួបបង្រួម​ជាមួយ​កោះ​តៃវ៉ាន់​ឡើង​វិញ​។

លោក​បាន​បន្ថែម​ទៀត​ថា “​យើង​ទាំងអស់​គ្នា សុទ្ធតែ​ជា​ជនជាតិ​ចិន ដែល​នៅ​សងខាង​ច្រក​សមុទ្រ​តៃវ៉ាន់​។ ពួក​យើង គួរតែ​រួម​គ្នា​ដើម្បី​ជំរុញ​បុព្វហេតុ​ដ៏​អស្ចារ្យ និង​រុងរឿង​នៃ​ការ​ស្តារ​ឡើង​វិញ​របស់​ប្រទេស​ចិន​”៕