តម្លៃ​ឧស្ម័ន​នៅ​អឺរ៉ុប​កើនឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ដោយសារ​តែ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​តម្លៃ​ឧស្ម័ន​នៅ​អឺរ៉ុប​បាន​កើនឡើង​ដល់​ទៅ​ជិត ២៤០០​ដុល្លារ ក្នុង ១០០០​ម៉ែត្រគូប ឫ ២១២​អឺ​រ៉ូ ក្នុង​មួយ​មេ​ហ្គា​វ៉ា​ត់​ម៉ោង សម្រាប់​ការ​ប្រើប្រាស់​ក្នុង​គ្រួសារ​។ ការ​កើនឡើង​នៃ​តម្លៃ​ដ៏​ខ្ពស់​នេះ បាន​ក្លាយជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ទីផ្សារ ខណៈ​ដែល​ការ​វាយលុក​របស់​យោធា​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​នៅ​តែ​បន្ត​។

នេះ​បើ​យក​តាម​ទិន្នន័យ​របស់ Lodon’s ICE បានអោយ​ដឹង​ថា នៅ​ខែមេសា​ខាង​មុខ​នេះ TTF ក្នុង​ប្រទេស​ហុង​ឡង់​អាច​នឹង​ឡើង​ដល់​ទៅ ២៣៩២​ដុល្លារ ក្នុង ១០០០​ម៉ែត្រគូប ដែល​បាន​បំបែក​កំណត់​ត្រា​ថ្លៃ​បំផុត ២២៨០​ដុល្លារ​។

គួរ​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​ទៅ​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ពី​ប្រទេស​រុ​ស្ស៊ី​ទៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​តាម​រយៈ​បំពង់ Yamal-Europe ត្រូវ​បាន​ផ្អាក​ដំណើរការ​របស់​ខ្លួន ទោះបីជា​តម្រូវការ​នៅ​តែ​មាន​ដ​ដែរ​៕