បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាអតីតរដ្ឋមន្ត្រីការបរទេសរបស់ចក្រភព បានបង្ហាញការគាំទ្រចំពោះគំនិតដែលថាយកលំនៅដ្ឋានមហាសេដ្ឋីរុស្ស៊ី ដែលត្រូវបានរឹបអូសទៅអោយជនភៀសខ្លួនអ៊ុយក្រែនស្នាក់នៅ។
នៅក្នុងបទសម្ភាស៍ជាមួយនឹងវិទ្យុ LBC កាលពីថ្ងៃសុក្រ លោក Dominic Raab ដែលជាអតីតរដ្ឋមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ថាទ្រព្យសម្បត្តិ ដែលស្ថិតក្រោមការគ្រប់គ្រង់របស់មហាសេដ្ឋរុស្ស៊ី អាចនឹងត្រូវរឹបអូស ដោយស្ថិតក្រោមមូលដ្ឋានច្បាប់៕