ចិន​ប្រកាស​អោយ​ប្រជាជន​ខ្លួន​នៅ​អា​មេ​រិ​ក បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ស្ថានទូត​ចិន​ប្រចាំ​នៅ​ក្រុង​វ៉ា​ស៊ី​តោន​បាន​ព្រមាន​ប្រជាជន​ខ្លួន​ដែល​កំពុង​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​អោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយសារ​តែ​មានការ​ព្រួយបារម្ភ​ពី​ស្ថានភាព​សន្តិសុខ​។

ក្នុង​នោះ​តាម​រយៈ​វេ​ប​សាយ​របស់​ស្ថានទូត​ចិន​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​វា​អាច​នឹង​មានការ​ស្អប់ ឬ​ការ​រើសអើង​ប្រឆាំង​ជនជាតិ​ចិន នៅ​ក្នុង​សហរដ្ឋអាមេរិក ហើយ​ពលរដ្ឋ​អាស៊ី​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​វាយប្រហារ ដែល​បង្ក​ឡើង​ដោយ​ការ​រើសអើង ដែល​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​ពលរដ្ឋ​ចិន​”៕