បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទិ២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា សហរដ្ឋអាមេរិកបានធ្វើការសម្រេចចិត្តផ្អាកសកម្មភាពទាំងស្រុកចំពោះស្ថានទូតខ្លួនក្នុងប្រទេសបេឡារុស ស្របជាមួយគ្នាអាមេរិកក៏បានអនុញ្ញាតអោយមន្ត្រីទូតរបស់ខ្លួនក្នុងប្រទេសរុស្សីចាកចេញពីប្រទេសនេះ ដោយទុកតែមន្ត្រីចាំបាច់ប៉ុណ្ណោះ។
ក្នុងនោះលោក អាន់ថូនី ប្ល៊ីនឃិន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថាពួកយើងចាត់វិធានការទាំងនេះដោយសារតែបញ្ហាសន្តិសុខ និងសុវត្ថិភាព បង្កឡើងដោយការវាយប្រហារអរិភាព និងអយុត្តិធម៌របស់កងកម្លាំងយោធារុស្ស៊ីមកលើអ៊ុយក្រែន៕