បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាមានប្រជាជនអ៊ុយក្រែនមួយចំនួន បានសម្រុកចូលប្រទេសអ៊ុយក្រែនវិញ ខណៈប្រជាជនជាច្រើនទៀតបានរត់ភៀសខ្លួនពីប្រទេសមួយនេះ។
បើតាមការបញ្ជាក់ពីឆ្មាំព្រំដែនប្រទេសប៉ូឡូញបានអោយដឹងថា មានប្រជាជនអ៊ុយក្រែនប្រមាណ ២២,០០០នាក់ បានឆ្លងចូលប្រទេសវិញចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ដើម្បីធ្វើការចូលរួមទប់ទល់នឹងការឈ្លានពានរបស់ទ័ពរុស្សី៕