អ៊ុយ​ក្រែ​ន​ថា ប្រទេស​មួយ​នេះ​បាន​ត្រៀម​កងទ័ព​ពិសេស ដើម្បី​វាយ​ខ្លួន​ដែរ​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ព័ត៌មាន​របស់​សារព័ត៌មាន The Mirror បានអោយ​ដឹង​ថា​កងកម្លាំង​ពិសេស​បេឡា​រុស​ត្រូវ​បាន​គេ​ជឿ​ថា​កំពុង​រៀបចំ​វាយលុក​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ​ក្រុម​ស៊ើបការណ៍​សម្ងាត់​អ៊ុយ​ក្រែ​ន​បានអោយ​ដឹង​ថា​ទាហាន​របស់​ប្រទេស​បេឡា​រុស្ស “​ទាហាន​ពិសេស​” ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​រៀបចំ​យន្តហោះ​សម្រាប់​ការ​វាយប្រហារ​ដ៏​ធំ​មួយ​។

មន្ត្រីជាន់ខ្ពស់​របស់​អ៊ុយ​ក្រែ​ន​បាន​ប្រាប់​កាសែត The Mirror ថា “​ប្រសិនបើ​រឿង​នេះ​កើតឡើង​វា​នឹង​មាន​ន័យ​ថា​បេឡា​រុស្ស​បាន​ចូលរួម​ជាមួយ​រុ​ស្ស៊ី​ដោយ​បើកចំហ​ក្នុង​ការ​លុកលុយ​អធិបតេយ្យភាព​អ៊ុយ​ក្រែ​ន​។

មន្ត្រីជាន់ខ្ពស់​ខាងលើ​បន្ថែម​ទៀត​ថា “​យើង​ជឿ​ថា​ពួក​គេ​បាន​កំណត់​គោលដៅ​សម្រាប់​វាយប្រហារ​ដែល​អាច​ជាទី​ក្រុង Kyiv និង Zhytomir”៕