អ៊ុយ​ក្រែ​ន​យល់ព្រម​ជួប​ចរចា​ជាមួយ​រុ​ស្សី លើ​ទឹកដី​បេឡា​រុស

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា អ៊ុយ​ក្រែ​ន​បាន​យល់ព្រម​ចំពោះ​ការ​ចរចា នៅ​ក្នុង​ទីក្រុង Gomel របស់​ប្រទេស​បេឡា​រុស​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គណៈប្រតិភូ​រុ​ស្សី​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​បេឡា​រុស នឹង​បាន​រង​ចាំ​ភាគី​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​ខាង​អ៊ុយ​ក្រែ​ន បាន​ធ្វើការ​បដិសេធ ម្តង​ជា ២​ដង ក្នុង​ការ​ចរចា​នៅ​ទឹកដី​បេឡា​រុស ដោយ​យក​ហេតុ​ផង​ថា​បេឡា​រុស​ចូល​ដៃ​ជាមួយ​រុ​ស្សី​ឈ្លានពាន​ខ្លួន​។ ចុង​ក្រោយ​នេះ តាម​ការ​បញ្ជាក់​របស់​គណៈប្រតិភូ​រុ​ស្សី​នៅ​មុន​នេះ បានអោយ​ដឹង​ថា ខាង​អ៊ុយ​ក្រែ​ន យល់ព្រម​ចំពោះ​ការ​ចរចា​នៅ​ទឹកដី​បេឡា​រុស​ហើយ​៕