បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Politico នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា ប្រទេសអាឡឺម៉ង់ បានសម្រេចចិត្តផ្តល់សព្វាវុធ អោយទៅប្រទេសអ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្សី។
ក្នុងនោះខាងអាឡឺម៉ង់ផ្តល់អោយនៅអាវុធប្រឆាំងរថក្រោះចំនួន ១០០០ដើម និងមីស៊ីល “Stinger” បាញ់ពីដីទៅអាកាសចំនួន ៥០០ដើម ទៅអោយអ៊ុយក្រែន៕