បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា ទាហានរុស្សីបានប្រកាសពីការចូលកាន់កាប់ទីក្រុង មេលីតូប៉ូល (Melitopol) ។
គួរបញ្ជាក់ទីក្រុង Melitopol ស្ថិតនៅភាគនិរតីប្រទេសអ៊ុយក្រែន ដែលមានប្រជាជនរស់នៅប្រមាណ ១៥ម៉ឺននាក់។ ដោយឡែកខាងអ៊ុយក្រែន មិនចេញមកប្រកាសអំពីការបាត់បង់ក្រុងនោះនៅឡើយទេ៕