ទាហាន​រុ​ស្សី​ប្រកាស​ថា​ខ្លួន បាន​កាន់កាប់​រោងចក្រ​នុយក្លេអ៊ែរ របស់​អ៊ុយ​ក្រែ​ន​ទាំងស្រុង​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន CGTN នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​ប្រកាស​ថា ទាហាន​របស់​ខ្លួន​បាន​ធ្វើការ​គ្រប់​គ្រង់​ទាំងស្រុង​លើ​រោងចក្រ​នុយក្លេអ៊ែរ ឆឺ​ណូ​ប៊ី​ល របស់​អ៊ុយ​ក្រែ​ន​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រោងចក្រ​នុយ​ក្លែ​អ៊ែ​រ​ដល់​ល្បី​របស់​អ៊ុយ​ក្រែ​ន​មួយ​នេះ គឺ​ស្ថិត​នៅ​ចំងាយ​ប្រមា​ន ១៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​កៀវ​។ ហើយ​កាលពី​ឆ្នាំ​១៩៨៦ រោងចក្រ​នេះ ក៏​មានការ​ផ្ទុះ​ម្តង​ហើយ បណ្តាល​អោយ​មានការ​បាត់បង់​ជីវិត​កម្មករ​អស់​ជិត ៣០​នាក់​៕