ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ស្នើរ​អោយ​មនុស្ស​ម្នាក់​នឹង​ជួយ​បញ្ចុះបញ្ចូល​ឱ្យ​លោក ពូ​ទី​ន អោយ​បញ្ឈប់​សង្គ្រាម

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Bloomberg នៅ​ថ្ងៃ​ទិ​១៥ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ប្រធានាធិបតី​បារាំង លោក អែម​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង បាន​ទំនាក់ទំនង​ទៅ​កាន់​ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន ភ្លាម​ៗ ក្រោយ​មានការ​ស្នើរ​សុំ​ពី​សំណាក់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ​លោក ម៉ា​ក្រុង បាន​បញ្ជាក់​ថា ខ្ញុំ​មិន​អាច​មាន​ឥទ្ធិពល​អ្វី​ទេ​នៅ​ពេល​នេះ ដូចដែល​អ្នក​បានឃើញ​ស្រាប់ ពីព្រោះ​ប្រធានាធិបតី​រុ​ស្ស៊ី​បាន​ជ្រើសរើស​យក​ការ​ធ្វើសង្គ្រាម​រួច​ស្រេច​ទៅ​ហើយ​។ លោក​បន្ថែម​ទៀត​ថា លោក Zelenskiy បាន​ស្នើ​ឱ្យ​រូប​លោក​បញ្ចុះបញ្ចូល​ឱ្យ​លោក ពូ​ទី​ន បញ្ឈប់​ប្រតិបត្តិការ​យោធា ហើយ​ត្រឡប់​មក​រក​តុ​ចរចា វិញ​៕