បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា នៅព្រឹកនេះទីក្រុងកៀវ របស់អ៊ុយក្រែន កំពុងទទួលរងការវាយប្រហារដោយគ្រាប់មីស៊ីលពីសំណាក់កងទ័ពរុស្សី។
ក្នុងនោះលោក អាន់តុន ហ្សេរ៉ាស់ឈិនកូ ទីប្រឹក្សានៃក្រសួងមហាផ្ទៃអ៊ុយក្រែន បានបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសលើទីក្រុងកៀវ ធ្វើឡើងដោយគ្រាប់មីស៊ីលបាលិស្ទីគ ឬមីស៊ីលគ្រូស ហើយការវាយប្រហារនៅតែបន្តធ្វើឡើង៕