បរទេស៖ កាលពីថ្ងៃពុធ ក្រសួងការបរទេសចិនបាននិយាយថា កោះ តៃវ៉ាន់មិនមែនជាអ៊ុយក្រែនទេ ហើយកោះនេះគឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីប្រទេសចិន ខណៈដែលប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានអំពាវនាវឱ្យកោះនេះបង្កើនការប្រុងប្រយ័ត្នចំពោះសកម្មភាពយោធាក្នុងការឆ្លើយតបទៅនឹងវិបត្តិ។
សេចក្តីថ្លែងការណ៍នេះបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានលើកឡើងពីហានិភ័យសម្រាប់កោះតៃវ៉ាន់នៅក្នុងការព្រមានកាលពីសប្តាហ៍មុន អំពីផលវិបាកដ៏អាក្រក់នៅទូទាំងពិភពលោក ប្រសិនបើប្រទេសលោកខាងលិចបរាជ័យក្នុងការបំពេញការសន្យារបស់ពួកគេដើម្បី គាំទ្រឯករាជ្យភាពរបស់អ៊ុយក្រែន។
ប្រទេសចិនដែលអះអាងកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនបានបង្កើនសកម្មភាពយោធានៅក្បែរកោះដែល ខ្លួនគ្រប់គ្រង អស់រយៈពេល ០២ឆ្នាំកន្លងមកនេះ ទោះបីជាកោះតៃវ៉ាន់បានរាយការណ៍ថា មិនមានសមយុទ្ធមិនប្រក្រតីនាពេលថ្មីៗនេះដោយកងកម្លាំងចិនក៏ដោយ ខណៈដែលភាពតានតឹងលើអ៊ុយក្រែនបានកើនឡើង។
ការថ្លែងនៅក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Hua Chunying បានច្រានចោលរាល់ទំនាក់ទំនងរវាងបញ្ហាអ៊ុយក្រែន និងកោះតៃវ៉ាន់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ