បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន SANA បាននិយាយថា ការផ្ទុះមួយបានកើតឡើងនៅក្នុងរដ្ឋធានីនៃប្រទេសស៊ីរីកាលពីព្រឹកថ្ងៃអង្គារ។
យោងតាមទីភ្នាក់ងារនេះបានឱ្យដឹងថា កងទាហានស៊ីរីម្នាក់បានស្លាប់ និង ១១នាក់ផ្សេងទៀតបានរងរបួសដែលជាលទ្ធផលនៃឧបទ្ទវហេតុនេះ។ គេក៏បានរាយការណ៍ផងដែរថា គ្រឿងផ្ទុះមួយត្រូវបានគេដាក់នៅក្នុងរថយន្តក្រុងរបស់កងទ័ពមួយ។
ការវាយប្រហារភេរវកម្មស្រដៀងគ្នានេះបានកើតឡើងនៅទីក្រុងដាម៉ាសកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅពេលដែលរថយន្តក្រុងរបស់កងទ័ពមួយត្រូវបានបំផ្ទុះដោយគ្រាប់មីនចំនួនពីរ ដែលបណ្តាលឱ្យទាហាន ១៣នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់នោះ៕
ប្រភព៖ ក្រសួងព័ត៌មាន