នាំ​គ្នា​ទៅ​ដង​ប្រេង ពី​រថយន្ត​ដឹក​ប្រេង​ក្រឡាប់ ចុង​ក្រោយ​ផ្ទុះ​ស្លាប់​ជាង ៥០​នាក់

0

ហៃ​ទី​៖ យាង​ហោច​ណាស់​មនុស្ស ៥០​នាក់ បាន​ស្លាប់ ខណៈ​ពេល​ដែល​ពួក​គេ​ព្យាយាម​នាំ​គ្នា​ចូល​ទៅ​ដង​ប្រេង​ពី​រថយន្ត​ដឹក​ប្រេង ដែល​បាន​ក្រឡាប់​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រំពេច​នោះ​រថយន្ត​ក៏​បាន​ផ្ទុះ​។ ហេតុការណ៍​ដ៏​អាក្រក់​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២១​ម្សិលមិញ​នេះ​ក្នុង​ទីក្រុង Cap-Haitien នៃ​ប្រទេស​ហៃ​ទី​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក Patrick Almonor អភិបាលរង​ក្រុង បានអោយ​ដឹង​ថា ខ្ញុំ​បានឃើញ​មនុស្ស​ពី ៥០ ទៅ ៥៤ នាក់​ត្រូវ​បាន​ដុត​ទាំង​រស់​កន្លែង​កើតហេតុ​។ ខ្ញុំ​មិន​អាច​កំណត់​អត្តសញ្ញាណ​ពួក​គេ​បាន​ទេ​។ យើង​មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ចំនួន​ជន​រង​គ្រោះ​នោះ​ទេ​៕