ថៃ៖ នេះបើយោងតាមការចេញផ្សាយរបស់វ៉េបសាយ The Thaiger កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ បានអោយដឹងថា ថៃបានរកឃើញនៅករណីកូវីដ១៩ “អូមីក្រុង” រហូតដល់ទៅ ៨ករណី ចាប់តាំងពីប្រកាសរកឃើញករណីដំបូងនៅថ្ងៃទី១ ខែធ្នូមក។ ទោះបីជាវាមិនមានករណីច្រើនក៏ដោយ ក៏រដ្ឋភិបាលចាប់ផ្តើមរឹតបន្តឹងនៅលើអ្នកធ្វើដំណើរចូលប្រទេសថៃ។
បើយោងតាមការបញ្ជាក់របស់មន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថា ករណីកូវីដ១៩ “អូមីក្រុង” ទាំងអស់ គឺសុទ្ធតែជាករណីនាំចូល។ ក្នុងនោះមាន៣ករណី នៅរង់ចាំលទ្ធផលតេស្តនាថ្ងៃទី១៣ ខែធ្នូនេះ៕